រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានទទួល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សាការងារមួយចំនួន ជាមួយប្រតិភូអង្គការមណ្ឌលគាំទ្រការអប់រំ គីហ្សូណា ដឹកនាំដោយលោក Mori Yuji នាយកប្រតិបត្តិ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានទទួល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សាការងារមួយចំនួន ជាមួយប្រតិភូអង្គការមណ្ឌលគាំទ្រការអប់រំ គីហ្សូណា ដឹកនាំដោយលោក Mori Yuji នាយកប្រតិបត្តិ

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមគាំទ្រទាំងស្រុង នូវគោលបំណងសម្រាប់ការរៀបចំបន្ទប់សុខភាពសាលារៀន និងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ ការអាន ដើម្បីរួមចំណែក ក្នុងការកែលម្អបរិយាកាស និងគុណភាពអប់រំ បន្ទាប់ពីជំងឺកូវីដ-១៩ និងគម្រោងផ្សេងៗសម្រាប់ខេត្តកោះកុងទាំងមូល។ ដូចដែលលោកនាយក បានលើកឡើងថា ដោយសារខេត្តកោះកុង គឺមានបណ្តាញអតីតគរុសិស្ស ដែលបានទទួលអាហារូបករណ៍ពីខាងអង្គការ គីហ្សូណា ច្រើនជាងគេបំផុត។ ដូច្នេះទើបលោក Mori Yuji នាយកប្រតិបត្តិ លើកយកគម្រោងទាំងអស់នេះមកចូលរួមបន្ថែមទៀត នៅក្នុងខេត្តកោះកុង ដើម្បីឱ្យកាន់តែមានការរីកចំរើនបន្តទៅទៀត៕
ថ្ងៃអង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ July 26, 2022

អត្ថបទទាក់ទង