រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រោយប្រស់ បានប្រគល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋចំនួន ០១ គ្រួសារ និងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំ។

ថ្ងៃអង្គារ៍ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានប្រគល់សៀវភៅស្នាក់នៅ(ក២)ជូនប្រជាពលរដ្ឋនៅភូមិថ្មីចំនួន ០១គ្រួសារ និងបានចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង