រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាលបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការបង្ការនិងត្រួតពិនិត្យនៃការចម្លងរោគ និងការគ្រប់គ្រងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល បានរៀបចំ វគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការបង្ការនិងត្រួតពិនិត្យនៃការចម្លងរោគ និងការគ្រប់គ្រងព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងឆ្មប ដែលកំពុងបម្រើការនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៃរដ្ឋបាលខេត្តកោះកុង ដោយប្រើប្រាស់ថវិកាគម្រោងមូលនិធិសកល កម្មវិធី C19RM additaion Award ដែលប្រព្រឹត្តទៅនៅ មន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២២ មានអ្នកចូលរួម ៣៧នាក់។

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាធិបតី បើកវគ្គបណ្ដុះបណ្ដាល និងមានមតិសំណេះសំណាលជាមួយអ្នកសម្របសម្រួល ដែលអញ្ជើញមកពីនាយកដ្ឋានមន្ទីរពេទ្យ និងសិក្ខាកាម ដែលអញ្ជើញមកពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំង២។

វគ្គបណ្ដុះបណ្ដាលត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជា ត្រូវមានបន្ទប់ធំទូលាយ មានខ្យល់ចេញចូល រក្សាគម្លាតពីម្នាក់ទៅម្នាក់យ៉ាងតិច ១,៥ម៉ែត្រ សិក្ខាកាមត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬអាល់កុលដែលសម្លាប់មេរោគ និងវាស់កម្ដៅជាដើម។

អត្ថបទទាក់ទង