រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា និងអនុម័ត÷
-សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
-សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការកែសម្រួលគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ
-សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីកាកែសម្រូលសមាសភាពក្រុមការងារកសាងផែនការស្រុក អភិវឌ្ឍន៍ និងកម្មវិធីវិនីយោគបីឆ្នាំរំកិល របស់រដ្ឋបាលស្រុកមណ្ឌលសីមា ។
៤.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែកក្កដា ឆ្នាំ២០២២
៥.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍បូកសរុបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៦.សំណួរ-ចម្លើយ
៧.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២
វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង