រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកថ្មបាំង ថ្លែងអំណរអរគុណចំពោះលោក ជាម ចាន់ថុល មកពីរាជធានីភ្នំពេញ ចំនួន ៥០ដុល្លារ ដើម្បីចូលរួមចំណែកជួសជុល និងចាក់បេតុងនៅចំណុចផ្លូវច្រាំងត្រឡាច ស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ

រដ្ឋបាលស្រុកថ្មបាំង បានទទួលថវិកាឧបត្ថម្ភពី លោក ជាម ចាន់ថុល មកពីរាជធានីភ្នំពេញ ចំនួន50$ ដើម្បីចូលរួមចំណែកជួសជុល និងចាក់បេតុងនៅចំណុចផ្លូវច្រាំងត្រឡាច ស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលកំពុងរងការខូចដោយសារទឹកភ្លៀងធ្វើឲ្យជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសនោះដែរ រដ្ឋបាលស្រុកថ្មបាំង សូមកោតសរសើរនូវទឹកចិត្តដ៏ប្រពៃនេះ និងថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងការយកចិត្ដទុក្ខដាក់របស់ លោក ជាម ចាន់ថុល ដែលបានជួយបរិច្ចាគ និងចូលរួមចំណែកជាមួយរដ្ឋបាលស្រុកថ្មបាំង និងសូមជូនពរឲ្យឯកឧត្ដមមានសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារ និងជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង