រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច កិច្ចប្រជុំក្រុមប្រឹក្សាឃុំ ប្រចាំខែកក្កដា ឆ្នាំ២០២២

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ ក្នុងអាណត្តិទី៥ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ ហេង ជាប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានវារ:ដូចខាងក្រោម:
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំប្រចាំខែមិថុនា ឆ្នាំ២០២២
២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥
៣.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចបនរជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី១ ឆ្នាំទី១ អាណត្តិទី៥
៤.ពិនិត្យសមទ្ធភាពលោក ងួន សុខហាវ ដើម្បីតែងតាំងជាជំនួយការរដ្ឋបាលឃុំ
៥.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកក្កដា
៦.បញ្ហាប្រឈម និងដំណោះស្រាយ
៧.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមមានដូចជា សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ស្មៀនឃុំ លោកប្រធានសហគមន៍ និងលោកមេភូមិទាំងបី ។

ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង