រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារអនាម័យ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារអនាម័យ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

បណ្ឌិតអភិបាលរងខេត្ត បានស្តាប់របាយការណ៍វឌ្ឍនភាពការងារដែលបានដាក់ផែនការកាលពីសប្តាហ៍មុន នាថ្ងៃទី២៩ ខែកក្កដា
*ក្រុងខេមរភូមិន្ទ ផ្តោតលើគោលដៅ៣ចំណុច ១-ការផ្សព្វផ្សាយ ២-ការសំអាតអនាម័យបរិស្ថាន និង៣-កិច្ចសហការ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ជាលទ្ធផលក្រុងសម្រេចបាន ៩០ភាគរយ នឹងកំពុងដំណើរការអនុវត្តបន្ត ចំពោះកិច្ចការដែលនៅសេសសល់។
*ស្រុកមណ្ឌលសីមា ១-ផែនការការពារ ១០០ភាគរយ ២-ផែនការរៀបចំអនាម័យ សំអាតបរិស្ថាន បានរើសសំរាមតាមផ្លូវសំខាន់ៗ រីឯការកាត់ស្មៅនៅសេសសល់ចំណុចខ្លះៗ នឹងបន្តព្រឹកនេះឱ្យរួចរាល់។
*មន្ទីរទេសចរណ៍ខេត្ត ១-ត្រៀមរៀបចំស្តង់ពិពរណ៍ ៥ស្តង់នៅសហគមន៍ពាមក្រសោប ២-ត្រៀមទូកទេសចរណ៍ ៥គ្រឿង សម្រាប់ដឹកភ្ញៀវថៃ ទៅកម្សាន្តនៅតាតៃ និង៣-ត្រៀមទឹកបរិសុទ្ធ និងទឹកកក សម្រាប់ចែកជូនកីឡាករជិះកង់។
*កីឡាករជិះកង់ ខេត្តកោះកុង ចំនួន ១៩៣នាក់ និងខេត្តត្រាត ៤០០នាក់ សម្រាប់ចូលរួមជិះកម្សាន្តទេសចរណ៍មិត្តភាព នៅថ្ងៃទី២៩ កក្កដា ២០២២ ពេលព្រឹកដោយផ្តើមជិះចេញពីវត្តហាតឡេក ឆ្ពោះមកក្រុងខេមរភូមិន្ទ និងបន្តទៅឃុំពាមក្រសោប ដើម្បីរៀបចំពិធី៕
ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ July 27, 2022

អត្ថបទទាក់ទង