រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រីនិងកុមារ បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដាឆ្នាំ២០២២ ក្រោម អធិបតីភាព លោកស្រី ណុប ប៊ុនណារី ប្រធាន គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកស្រែអំបិល ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ ប្រធាន អនុប្រធាន គ.ក.ស.កខេត្ត ចំនួន៣រូប ផងដែរ

ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោកស្រី ណុប ប៊ុនណារី ប្រធាន គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ព្រមទាំងមានការអញ្ជើញពីលោកជំទាវប្រធាន អនុប្រធាន គ.ក.ស.ក ខេត្ត ចំនួន៣រូបផងដែរ សមាសភាពចូលរួមចំនួន១៥រូប ស្រី ១១រូប កូរ៉ុមសរុប២០រូប។

របៀបវារ:

១.ពិនិត្យកំណត់ហេតុកិច្ចប្រជុំខែមិថុនា ឆ្នាំ២០២២

២.ស្តាប់របាយការណ៍ខែកក្កដា ឆ្នាំ២០២២ របស់ គ.ក.ស.ក

៣.ផែនការសកម្មភាពបន្ត របស់ គ.ក.ស.ក

៤.បញ្ហាផ្សេងៗ។

ប្រភព:អ៊ុន សុខឃាង

អត្ថបទទាក់ទង