រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ប្រតិភូវិទ្យាល័យខ្លងយ៉ៃវិទ្យាគម ដែលដឹកនាំដោយ លោក សំណៅ ប៊ុនម៉ាក់ នាយកវិទ្យាល័យខ្លងយ៉ៃវិទ្យាគម ដើម្បីពិភាក្សាការងារ និងត្រៀមប្រកួតប្រជែងភាសាខ្មែរល្អឥតខ្ចោះទាំង ២ ប្រទេស ប្រចាំឆ្នាំសិក្សា២០១៩។

លោកអភិបាលរងខេត្ត បានជម្រាបជូនដល់ប្រតិភូ ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបានរស់រានមានជីវិត មានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ អរគុណសន្តិភាព ដែលមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសខេត្តត្រាត និងខេត្តកោះកុង ជាមួយគ្នានេះដែរសូមអោយថ្នាក់ដឹកនាំមន្ទីរ នាយកវិទ្យាល័យប៉ាក់ខ្លង ចាំយាម និងវិទ្យាល័យកោះកុង ដឹកនាំសិស្សានុសិស្ស ដើម្បីប្រកួតប្រជែងភាសាខ្មែរល្អឥតខ្ចោះទាំង ២ ប្រទេស ប្រចាំឆ្នាំសិក្សា២០១៩ នាថ្ងៃទី២១ និង២២ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខ។ ទន្ទឹមនេះសូមអោយលោកនាយក ជ្រើសរើសសិស្សានុសិស្ស ដោយផ្តោតសំខាន់ ក្នុងការចូលរួមប្រកួតអក្សរផ្ចង់ភាសាខ្មែរ និទានភាសាខ្មែរ សុន្ទរកថាភាសាខ្មែរ និងបទចម្រៀងភាសាខ្មែរ សម្រាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

អត្ថបទទាក់ទង