រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបំប៉នស្ដីពីការអប់រំបំណិនជីវិតតាមមូលដ្ឋាន

នៅសាលាប្រជុំអគារធនធានវិទ្យាល័យស្រែអំបិល ថ្ងៃទី២៧ និង ២៨ ខែ កក្កដា ឆ្នាំ ២០២២ក្រោមការគាំទ្រថវិកាពីអង្គការម្លប់ព្រំវិហារធម៌ (MPC) លោក សុខ វីន ប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជន និង កីឡា បានដឹកនាំក្រុមការងារចូលរួមសម្របសម្រួលក្នុងវគ្គបំប៉ន សមត្ថភាព គ្រូបង្រៀន ស្ដីពីការបង្រៀនមុខវិជ្ជាបំណិនជីវិតនៅតាមមូលដ្ឋាន រយៈពេល២ថ្ងៃ ។វគ្គបំប៉ននេះមានការចូលរួមពីសំណាក់ លោក នាយក លោកគ្រូ អ្នកគ្រូ និង គណៈកម្មការគ្រប់គ្រងសាលាក្នុងស្រុកស្រែអំបិល សរុប ៣៤ នាក់ ស្រី ៩នាក់។ខ្លឹមសារសំខាន់ឆ្លើយតបទៅលើ សម្បទាទាំង៣ក្នុងការអប់រំ រួមមាន (១)វិជ្ជាសម្បទា (២)​បំណនសម្បទា (៣) ចរិយាសម្បទា ដោយក្នុងនោះសិក្ខាកាមទាំងអស់ បានយល់ពី បញ្ញត្តិទូទៅនៃការអប់រំបំណិនជីវិត ការជ្រើសរើសប្រធានបទ សម្រាប់បង្រៀន និង វិធីសាស្រ្តបង្រៀនទាំង៦ ដំណាក់កាលរបស់គ្រូ ។ វគ្គបំប៉នពេលនេះគឺជាការរួមចំណែកមួយក្នុងការកសាងធនធានមនុស្សស្របនឹងយុគ្គសម័យទំនើប បដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ២០៣០ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។

អត្ថបទទាក់ទង