រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងសម្រាប់បង្កើតកំពង់ផែ(អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅ) នៅខេត្តកោះកុង របស់ក្រុមហ៊ុន កោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន

បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងសម្រាប់បង្កើតកំពង់ផែ(អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅ) នៅខេត្តកោះកុង របស់ក្រុមហ៊ុន កោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តាមរយៈប្រព័ន្ធ Zoom។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមធ្វើបទបង្ហាញរបស់ក្រុមហ៊ុនទីប្រឹក្សា CREATIVE GREEN RESEARCH CO,LTD និងការចូលរួមផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយកែសម្រួល និងបានជាធាតុចូលបន្ថែមក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ។ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញ និងការចូលរួមផ្តល់យោបល់ពីតំណាងក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធរួចមក ឯកឧត្តម ស៊្រុន ដារិទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានអង្គប្រជុំបានមានមតិបូកសរុបដូចខាងក្រោម ៖
-អង្គប្រជុំសូមគាំទ្រគម្រោងអភិវឌ្ឍខាងលើ តែស្នើឲ្យក្រុមហ៊ុនទីប្រឹក្សា ធ្វើការកែសម្រួលរបាយការណ៍ ដោយផ្អែលតាមមតិយោបល់ចូលរួមតាមតេលេក្រាម ឫមតិយោបល់ដោយផ្ទាល់នូវចំណុចខ្វះខាតនិងខ្លឹមសារមួយចំនួន ដែលក្រុមហ៊ុនទីប្រឹក្សាមិនបានដាក់បញ្ចូលឫមិនទាន់ច្បាស់លាស់អំពីនីតិវិធីជំនាញ
-ក្រោយកែតម្រូវត្រឹមត្រូវរួចហើយ ក្រុមហ៊ុនទីប្រឹក្សាត្រូវរៀបចំរបាយការណ៍ស្នើសូមដាក់ឆ្លងក្រសួងបរិស្ថានពិនិត្យនិងអនុម័ត
-ស្នើឲ្យម្ចាស់គម្រោង (ក្រុមហ៊ុនSEZ) ធ្វើការទំនាក់ទំនងជាមួយក្រសួងធនធានទឹកនិងឧតុនិយម អំពីនីតិវិធីនិងលិខិតបទដ្ឋាន អំពីការប្រើប្រាស់ទឹក
-ការប្រើប្រាស់ផ្ទៃទឹកក្នុងទីតាំងគម្រោងក្រុមហ៊ុនត្រូវបំពេញបែបបទដែលខ្វះចន្លោះឲ្យបានគ្រប់គ្រាន់ រួចទំនាក់ទំនងមកក្រសួងបរិស្ថាន
-ត្រៀមអនុម័តរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ។ ជាមួយនេះគណៈកម្មការអន្តរក្រសួងសូមឯកភាពគម្រោងបង្កើតកំពង់ផែ (អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅ )របស់ក្រុមហ៊ុនអេស អ៊ី ហ្សិត ខូអិលធីឌី៕
ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល July 28, 2022

អត្ថបទទាក់ទង