រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្ដីអំពីការស្នើសុំដាក់បញ្ចូលប្រជានេសាទនៅក្នុងឃុំភ្ញីមាស ចូលជាសមាជិកសហគមន៍នេសាទសម្រស់កោះស្ដេច ជាមួយនឹងក្រុមការងាររបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna and Flora International) ដែលដឹកនាំដោយលោក គឹម សួ មន្រី្តជំនាញឯកទេស របស់គម្រោងកម្មវិធីអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្រ ។

រដ្ឋបាលឃុំកោះស្ដេច

លោកសាយ ហេង មេឃុំកោះស្ដេច បានដឹកនាំជំទប់ទី១ ស្មៀនឃុំ និងលោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច ចូលរួមប្រជុំពិភាក្សា និងពិគ្រោះយោបល់ ស្ដីអំពីការស្នើសុំដាក់បញ្ចូលប្រជានេសាទនៅក្នុងឃុំភ្ញីមាស ចូលជាសមាជិកសហគមន៍នេសាទសម្រស់កោះស្ដេច ជាមួយនឹងក្រុមការងាររបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna and Flora International) ដែលដឹកនាំដោយលោក គឹម សួ មន្រី្តជំនាញឯកទេស របស់គម្រោងកម្មវិធីអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្រ នៅសាលាឃុំកោះស្ដេច។

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង