រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៨ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៨ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោក ចេង មុនីរិទ្ធ អភិបាលស្រុក លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោក​មេឃុំកោះស្ដេច​ លោកមេឃុំព្រែកខ្សាច់​ លោកជំទប់១​ ឃុំភ្ញីមាស ស្មៀនឃុំព្រែកខ្សាច់ ស្មៀនឃុំភ្ញីមាស លោកប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ​ ប្រធានមណ្ឌលសុខភាពភ្ញីមាស​ លោកនាយកវិទ្យាល័​យកោះស្ដេច លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក​ សមាសភាពសរុប​ ៣៥​ នាក់​ ស្រី​ ០៥​ នាក់​ ចំពោះរបៀបវារ:រួមមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២. ពិនិត្យ​ និងអនុម័តលេីសេចក្ដីព្រាង​ សេចក្ដីសម្រច​ ស្ដីពីការកែសម្រួលសមាសភាពគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារ​ របស់ក្រុមប្រឹក្សា​ នៃរដ្ឋបាលស្រុកគិរីសាគរ
៣.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៤. ពិនិត្យ​ និងអនុម័តលេីសេចក្ដីព្រាង​ កាលបរិច្ឆេទ​ ទីតាំង​ និងសមាសភាពចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ
៥ .ពិភាក្សាលើបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៦ .សេចក្តីផ្សេងៗ
………………………………………………………..

ថ្ងៃសុក្រ ១ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២
July 29, 2022

អត្ថបទទាក់ទង