រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣  ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារប្រចាំឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកបូទុមសាគរ

៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែកក្កដា និងទិសដៅអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២២

៥.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកក្នុងខែកក្កដា ឆ្នាំ២០២២

៦.ពិនិត្យ ពិភាក្សា និងអនុម័តលើការរៀបចំវេទិការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និងប្រធានបទ ទីកន្លែង ព្រមទាំងកាលបរិច្ឆេទ

-ការផ្ដល់សេវារដ្ឋបាលស្រុក

-អនាម័យបរិស្ថាន

៧.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី

៨.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក  នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធមេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤១នាក់/ស្រី០៥ នាក់។ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២

ខែកក្កដា 29, 2022

អត្ថបទទាក់ទង