រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំ ចុះសួរ សុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ស្ត្រីក្រីក្រទើបសម្រាលកូន មានឈ្មោះ ទៀង សុភាព

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំ ចុះសួរ សុខទុក្ខ និងនាំយកនូវអំណោយផ្ទាល់ខ្លួន មានជាថវិកា ចំនួន ៣៤០,០០០រៀល និងគ្រឿងឧបភោគបរិភោគ មានដូចជា: អង្ករ ០១បាវ ទម្ងន់ ៣០ គ.ក្រ ទឹកសុទ្ធ ០៣យួរ មី ០១កេស ទឹកត្រី ០៦ដប ទឹកស៊ីអ៊ីវ ០៦ដប ស្ករស ០១kg ខ្ទឹមក្រហម ០១kg ត្រីខ ១០កំប៉ុង ទឹកដោះគោ និងនំកញ្ចប់ក្មេង ព្រមទាំងសម្ភារប្រើប្រាស់ មានដូចជា: សារ៉ុង ០១ ក្រមា ០១ សរុបជាថវិកា ១៩៦,០០០រៀល សរុបរួមជាថវិកា ៥៣៦,០០០រៀល ជូនដល់ស្ត្រីក្រីក្រទើបសម្រាលកូន មានឈ្មោះ ទៀង សុភាព ជាប្រជាពលរដ្ឋរស់នៅភូមិទួលគគីរក្រោម ។
ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង