រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការគាំទ្រទាំងស្រុងនូវកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា កាលពី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ ថ្មី (មួយ) និងមាត្រា១២៥ថ្មី និងមាត្រា៣ថ្មី និង មាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ

រដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការគាំទ្រទាំងស្រុងនូវកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា កាលពី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ ថ្មី (មួយ) និងមាត្រា១២៥ថ្មី និងមាត្រា៣ថ្មី និង មាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។

រដ្ឋបាលស្រុកបូទុមសាគរ យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជា កាអនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការ ប្រព្រឹត្តទៅដោយរលូន នៅគ្រប់កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាព នយោបាយ ជាពិសេសការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីការអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីក ចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្ត្រខ្មែរ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

--------------------------

ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២

July 30, 2022

អត្ថបទទាក់ទង