រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទូមសាគរ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនវស្សានិងទេយ្យវត្ថុនានា ដល់វត្តអណ្តូងទឹក ដោយមានពុទ្ធបរិស័ទអញ្ជើញមកពីក្រុងភ្នំពេញនិងកន្លែងផ្សេងៗទៀត ដែលមានចំនួនពី៣០-៤០ឡានដែលដឹកនាំដោយព្រះគ្រូ ហាន់ សុវណ្ណា ព្រះចៅអធិការវត្តជុំ រាជធានីភ្នំពេញ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទូមសាគរ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនវស្សានិងទេយ្យវត្ថុនានា ដល់វត្តអណ្តូងទឹក  ដោយមានពុទ្ធបរិស័ទអញ្ជើញមកពីក្រុងភ្នំពេញនិងកន្លែងផ្សេងៗទៀត ដែលមានចំនួនពី៣០-៤០ឡានដែលដឹកនាំដោយព្រះគ្រូ ហាន់ សុវណ្ណា ព្រះចៅអធិការវត្តជុំ រាជធានីភ្នំពេញ  ។

ស្របពេលនោះដែរ លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងឲ្យរដ្ឋបាលស្រុក ក៏បានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅនិងថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងពុទ្ធបរិស័ទគ្រប់រូប ដែលបាននិមន្តនិងអញ្ជើញមកពីទីក្រុងភ្នំពេញក៏ដូចជាកន្លែងផ្សេងៗទៀត ប្រកបដោយសេចក្តីរីករាយ និងជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃអាទិត្យ ៣កើត ខែស្រាព ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង