រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរងក្រុង តំណាងលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រប្រឡង ប្រណាំង”ភូមិ-ឃុំ-សង្កាត់ សុវត្ថិភាព”ក្នុងវិស័យបរិស្ថាន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩:00 នាទីព្រឹកលោក ទួន ភារម្យ អភិបាលរងក្រុង តំណាងលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រប្រឡង ប្រណាំង"ភូមិ-ឃុំ-សង្កាត់ សុវត្ថិភាព"ក្នុងវិស័យបរិស្ថាន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីការរៀប ចំចលនាប្រឡងប្រណាំង "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ក្នុងវិស័យបរិស្ថាន ដែលជាលក្ខណៈសម្បត្តិទី៦ "មានអនាម័យ មានសោភ័ណភាពល្អ និង បរិស្ថានល្អ" នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាលកម្ពុជា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង