រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ៤៨។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ៤៨។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយប្រទេសជាតិមានសន្តិភាពពេញលេញ យើងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចដ៍រឹងមាំទៅថ្ងៃអនាគត ក្នុងការនាំប្រទេសកម្ពុជាទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលគិតគូរ និងបានកំណត់យ៉ាងច្បាស់ក្នុង យុទ្ធសាស្ត្រចតុកោណមានវិស័យអទិភាពទាំងបួនគឺ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង។ ការអភិវឌ្ឍផ្លូវគមនាគមន៍ ដែលជាសសៃឈាមទ្រទ្រង់ដល់ការអភិវឌ្ឍន៍វិស័យដទៃទៀត រួមមាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលជាកត្តាចំបងនៃខឿនសេដ្ឋកិច្ចជាតិ។
តាមការបង្ហាញរបស់ទីប្រឹក្សាក្រុមហ៊ុនឃី ខនសាល់ធេន(ខេមបូឌា)(KCC)បានអោយដឹងថាគម្រោងកែលំអផ្លួវជាតិលេខ៤៨ មានប្រវែង១៥០គីឡូម៉ែត្រពីផ្លូវបំបែកស្រែអំបិល មកដល់ក្រុមខេមរភូមិន្ទ ដោយពង្រីកផ្លូវ៤គន្លង ចំនួន៤កន្លែង សរុបប្រវែង ២៥,១ គីឡូម៉ែត្រ ក្រៅពីនេះជាផ្លូវ២គន្លង ដោយធ្វើការកែសម្រួលនូវចំណុចមួយចំនួនដែលមិនត្រឹមត្រូវតាមស្តង់ដា។តាមការបង្ហាញក្នុងកិច្ចប្រជុំបានអោយដឹងថា ផ្លូវនេះនឹងចាប់ផ្តើមសាងសង់នៅខែមេសាខាងមុខនេះ ដោយចំណាយរយៈពេល៣២ខែ គ្រោងចំណាយថវិកាចំនួនជាង ៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលជាប្រាក់កម្ចីពីរដ្ឋាភិបាលកូរ៉េ ផ្លូវនេះជាផ្នែកមួយ នៃផ្លូវអាស៊ាន AH123 ផងដែរ។

អត្ថបទទាក់ទង