រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង ៩:០០ នាទី រដ្ឋបាលឃុំថ្មស បានរៀបចំកិច្ចប្រជុំសម្របសម្រួលដោះ ស្រាយបញ្ហាផ្លូវសាធារណៈក្នុងផ្សារថ្មស ជាមួយអាជីវករលក់ដូរ ក្រោមអធិបតីភាពលោក ពេជ សូផាតជំទប់ទី២

វេលាម៉ោង ៩:០០ នាទី រដ្ឋបាលឃុំថ្មស បានរៀបចំកិច្ចប្រជុំសម្របសម្រួលដោះ ស្រាយបញ្ហាផ្លូវសាធារណៈក្នុងផ្សារថ្មស

ជាមួយអាជីវករលក់ដូរ  ក្រោមអធិបតីភាពលោក ពេជ សូផាត 

ជំទប់ទី២ និងមានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិថ្មស 

និងអាជីវករចំនួន៤រូប។

      ក្រោយពីបានស្ដាប់ការណែនាំនិងការសម្របសម្រួល

ពីអាជ្ញាធរភូមិឃុំ អាជីវករទាំង៤រូបបានសហការក្នុងការកែ

សម្រួលតូប តាមការស្នើរបស់អាជ្ញាធរ ដើម្បីរៀបចំហេដ្ឋា

រចនាសម្ព័ន្ធផ្សារឱ្យមានរបៀបរៀបរយងាយស្រួលក្នុងការ

ដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ សាច់បន្លែ របស់អាជីវករ

ទូទៅ ការចេញចូលបងប្អូនប្រជាពលរដ្ឋ ការប្រមូលសំរាម ។

ប្រភពៈរដ្ឋបាលឃុំថ្មស

===================

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍

ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦

ថ្មស,ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង