រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស លោក ឡុញ សុផល មេឃុំភ្ញីមាសបានដឹកនាំប្រជុំកម្លាំងប្រជាការពារឃុំ

រដ្ឋបាលឃុំភ្ញីមាស លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំប្រជុំកម្លាំងប្រជាការពារឃុំ និងបានអញ្ជើញ លោកវរសេនីយ៍ឯក ព្រហ្ម សុវណ្ណី ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ជាអធិបតីភាព ក្នុងការផ្សព្វផ្សាយណែនាំដល់កម្លាំងប្រជាការពារអោយយល់ដឹងពី តួនាទីនិងភារកិច្ចរបស់ខ្លួនដូចខាងក្រោម÷
១./ផ្សព្វផ្សាយច្បាប់ស្តីពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច នឹងពិនិត្យលើសកម្មភាពការងារកម្លាំងប្រជាការពារដែលបានអនុវត្តការងារកន្លងមក។
២./ណែនាំពីរសុជីវធម៌និងសីលធម៌រាល់ការនិយាយស្ដីជាមួយប្រជាពលរដ្ឋ
និងពង្រឹងសមត្ថភាពកម្លាំងប្រជាការពារឃុំ។
៣./សេចក្តីផ្សេងៗ
_ក្នុងនោះ លោក ឡុញ សុផល មេឃុំភ្ញីមាស បានចែកអង្គរជូនប្រជាការពារឃុំ ក្នុងម្នាក់ៗ ទទួលបានអង្ករ ២០ គីឡូក្រាម សារុងចំនួន១ ។
សមាសភាពចូលរួម នាយផ្នែក នាយប៉ុស្ដិ៍ ជំទប់ក្រុមប្រឹក្សា.មេភូមិទាំង៣.ស្មៀនឃុំ.ជំនួយការឃុំ នឹងកម្លាំងប្រជាការពារឃុំ សរុបចំនួន ៤៥នាក់ ស្រី ០៩នាក់។
ថ្ងៃអង្គារ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២

  ....................................                          

អត្ថបទទាក់ទង