រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក បាននាំយកអំណោយសូឡា ចំនួន០៧គ្រឿង ដែលជាអំណោយសប្បុរសជនក្នុងស្រុក ផ្តល់ជូនមណ្ឌលសុខភាពនាងកុក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកមណ្ឌលសីមា នាំយកអំណោយសូឡា ចំនួន០៧គ្រឿង ដែលជាអំណោយសប្បុរសជនក្នុងស្រុក ផ្តល់ជូនមណ្ឌលសុខភាពនាងកុក ដើម្បីបំពាក់តាមដងផ្លូវចូលទៅមណ្ឌលសុខភាព ពេលយប់ ។
សប្បុរសជនមានឈ្មោះ ដូចខាងក្រោម÷
១. គណៈកម្មាធិការ គ.ក.ស.ក ស្រុក ចំនួន០២គ្រឿង
២. លោក រស់ ស៊ីថា ប្រធានការិ ដ.ន.ស.ភ ស្រុក ០២គ្រឿង
៣. លោក ណយ ឡេង ០១ គ្រឿង
៤. លោក ទិត្យ ឆៀន ០១គ្រឿង
៥. លោកស្រី ជា គឹមណៃ និងលោកយាយ កេត ណោ ០១គ្រឿង
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២
វេលាម៉ោង ១០:០០នាទីព្រឹក

អត្ថបទទាក់ទង