រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ខេង គង់នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យទាំង១៣ នៃរដ្ឋបាលស្រុកសរុបចំនួន២១នាក់ស្រី០៧នាក់។

ដែលមានរបៀបវារៈដូចខាងក្រោម៖

១/ការបែងចែកក្រុមការងារចុះរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបលរបស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ 

-ពេលព្រឹក ឃុំថ្មស និងឃុំតានូន នៅវត្តអង្គសិលាមន្នី(វត្តថ្មស)

-ពេលរសៀល ឃុំអណ្ដូងទឹក និងឃុំកណ្ដោល នៅសាលាស្រុកបូទុមសាគរ សាល(ក)

២/ការចូលរួមរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋគ្រួសារអតីតយុទ្ធជន លោកយាយលោកតា ចាស់ព្រឹទ្ធាចារ្យទាំង៤ឃុំនៃស្រុកបូទុមសាគរ ចំនួន៣០០គ្រួសារ

៣/បញ្ហាផ្សេងៗ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃពុធ ៦ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២

ខែសីហា 3, 2022

អត្ថបទទាក់ទង