រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក បានសហការជាមួយមន្ទីរកិច្ចការនារីខេត្តដឹកនាំដោយ លោកស្រី ទួន វណ្ណលីដា ប្រធានការិយាល័យការពារផ្លូវច្បាប់ ចូលរួមផ្សព្វផ្សាយ ស្តីពីការស្តាត់អំពើហឹង្សា ការរំលោភ ការជួញដូរ និងការចំណាកស្រុកដោយសុវត្ថិភាព

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក បានសហការជាមួយមន្ទីរកិច្ចការនារីខេត្តដឹកនាំដោយ លោកស្រី ទួន វណ្ណលីដាប្រធានការិយាល័យការពារផ្លូវច្បាប់ ចូលរួមផ្សព្វផ្សាយ ស្តីពីការស្តាត់អំពើហឹង្សា ការរំលោភ ការជួញដូរ និងការចំណាកស្រុកដោយសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី ប្រធាន គ.ក.ស.ក.ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមមេឃុំអណ្ដូងទឹក និងប្រជាពលរដ្ឋ ភូមិជីមាល និងភូមិអណ្ដូងទឹក ក្នុងគោលបំណង៖

១-ផលប៉ះពាល់ នៃអំពើហឹង្សាក្នុងគ្រួសារ

២-ផលប៉ះពាល់នៃ ការធ្វើចំណាកស្រុក

៣-បញ្ជ្រាបការជួញដូរមនុស្ស ដល់ប្រជាពលរដ្ឋ

៤-ច្បាប់ទប់ស្តាត់ ការរំលោភសេពន្ថវៈ និងសេវាជួយការពារក្តី ពីក្រុមមេធាវីសម្តេចតេជា ដើម្បីអោយប្រជាពលរដ្ឋទទួលបានចំណេះដឹងពីចំណុចខាងលើបន្ថែម និងបន្តយកផ្សព្វផ្សាព្វក្នុងគ្រួសារនិងសហគមន៍ផងដែរ។សាលប្រជុំ(ក)  សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្ប៧កើត ខែស្រពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី០៤ ខែសីហាឆ្នាំ២០២២

04 ,08 2022

អត្ថបទទាក់ទង