រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង០៩:០០ នាទីព្រឹក នៅសាលាស្រុកបូទុមសាគរ នៅសាលប្រជុំអាគារ”ខ” បានបើកកិច្ចប្រជុំស្ដីពីការដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមកិច្ចដឹកនាំដោយ លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ

វេលាម៉ោង០៩:០០ នាទីព្រឹក នៅសាលាស្រុកបូទុមសាគរ នៅសាលប្រជុំអាគារ"ខ" បានបើកកិច្ចប្រជុំស្ដីពីការដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី  ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង  ក្រោមកិច្ចដឹកនាំដោយ លោក ក្រូចបូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ មានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។ 

ក្រោយពីបានប្រជុំពិភាក្សា និងសំណូមពរគ្នារួចមក   ភាគីដើមបណ្តឹង និងភាគីចុងបណ្តឹង បានស្នើរសុំលោកប្រធានអង្គប្រជុំឲ្យចាត់ក្រុមការងារស្រុកចុះផ្ទៀងផ្ទាត់ព្រំដីដែលមានបញ្ហា និងរៀបចំបើកកិច្ចប្រជុំសម្របសម្រួលម្ដងទៀត។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

August 4, 2022

អត្ថបទទាក់ទង