រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបំប៉នគណៈកម្មការគ្រប់គ្រងសាលា

ក្រុមការងារបច្ចេកទេសការិយាល័យបឋមសិក្សានៃមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង ក្រោមកិច្ចសហប្រតិបត្តិការអង្គការMPC និងPFDA នៅសាលប្រជុំវិទ្យាល័យបូទុមសាគរ បានបើកវគ្គបំប៉នស្ដីពីតួនាទីភារកិច្ចរបស់គណៈកម្មការគ្រប់គ្រងសាលាជូនដល់ នាយកសាលា និង គណៈកម្មការគ្រប់គ្រងសាលាចំនួន ៤សាលាក្នុងស្រុកស្រែអំបិល និង ស្រុកបូទុមសាគរចំនួន៤សាលារួមមាន អនុវិទ្យាល័យជ្រោយស្វាយ ពន្លឺវិជ្ជា បឋមសិក្សាព្រលាន និង បឋមសិក្សាអង្គរភ្នំខ្លុង ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០ នាក់ ស្រី ៦នាក់ ។ ខ្លឹមសារសំខាន់ៗក្នុងវគ្គបំប៉ននេះរួមមាន ៖

១ និតិវិធីនៃការប្រជុំជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលារៀន

២ ការបំពេញតួនាទីភាឬកិច្ច និង របៀបរបបធ្វើការរបស់គណៈកម្មការគ្រប់គ្រងសាលារៀន

៣ ការចូលរួមរៀបចំផែនការបង្រៀនមុខវិជ្ជាបំណិនជីវិតក្នុងសាលារៀន ពីគណៈកម្មការគ្រប់គ្រងសាលារៀន

អត្ថបទទាក់ទង