រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង បានចុះសួរសុខទុក្ខ និងនាំយកក្តារមឈូសមួយដែលជាជំនួយរបស់ ព្រះតេជគុណ បិយធម្មោ ធី អាំភុន រួមទាំងថវិកាមួយចំនួន ជូនដល់គ្រួសារសព ឈ្មោះ គង់ ថង់ឌី

លោក គុយ ស៊ុនហេង និងលោកស្រី ប្រាក់ គឹមហ៊ន ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង បានសហការជាមួយសមាជិកភូមិចាំយាម ចុះសួរសុខទុក្ខ និងនាំយកក្តារមឈូសមួយដែលជាជំនួយរបស់ ព្រះតេជគុណ បិយធម្មោ ធី អាំភុន ជូនដល់គ្រួសារសព ឈ្មោះ គង់ ថង់ឌី អាយុ៦៦ឆ្នាំ ស្លាប់ដោយជំងឺរ៉ាំរ៉ៃ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង រួមនឹងថវិកាសរុបចំនួន ១៦០,០០០រៀល ក្នុងនោះមានថវិការបស់ ៖

  • លោក ថូវ ប៊ុនកេ មេឃុំ ចំនួន ១០០,០០០រៀល
  • លោក គុយ ស៊ុនហេង ចំនួន ២០,០០០រៀល និង
  • លោកស្រី ប្រាក់ គឹមហ៊ន ចំនួន ៤០,០០០រៀល
    ជូនដល់គ្រួសារសពផងដែរ ។
    ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
    ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង