រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកបូទុមសាគរ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ នៅសាលាស្រុកបូទុមសាគរ

វេលាម៉ោង០២:០០នាទីរសៀល ក្រុមប្រឹក្សាស្រុកបូទុមសាគរ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ នៅសាលាស្រុកបូទុមសាគរ សាលប្រជុំ(ក) ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងក្រោមប្រធានបទ 

១)ការផ្ដល់សេវារដ្ឋបាលស្រុក

២)អំពីអនាម័យបរិស្ថាន 

ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណប្រធានក្រុមប្រឹក្សា និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរសមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន ឬអនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ  និងប្រជាពលរដ្ឋទាំង២ឃុំ ឃុំអណ្ដូងទឹក និងឃុំកណ្ដោល សរុប១៣០នាក់ ស្រី ៣២នាក់។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

================

ថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

ខែសីហា 5, 2022

អត្ថបទទាក់ទង