រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រោយប្រស់ បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា នៅអង្គភាព ស្ថិតភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ ដឹកនាំដោយ លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានប្រជុំប្រចាំខែសីហា ដើម្បីបូកសរុបរបាយការណ៍ និងពិភាក្សាអំពីបញ្ហាបទល្មើសផ្សេងៗ នឹងដាក់ផែនការអនុវត្តន៍ ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានភូមិ-ឃុំ សមាសភាពចូលរួម កម្លាំងប៉ុស្តិ៍ចំនួន ០៥នាក់ នៅអង្គភាព ស្ថិតនៅភូមិជ្រោយប្រស់ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកនាយប៉ុស្តិ៍ បានផ្តល់សៀវភៅគ្រួសារ(ក៤)ចំនួន ០១គ្រួសារ ជូនប្រជាពលរដ្ឋនៅភូមិថ្មី ឃុំជ្រោយប្រស់។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង