រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ ចូលរួមប្រជុំស្ដីពី ការរកប្រភពថវិកាតាមរយៈសប្បុរសជន និងមាតាបិតាសិស្ស ដើម្បីសាងសង់ក្លោងទ្វារសាលាបឋមសិក្សាយាយសែន

រដ្ឋបាលឃុំព្រែកខ្សាច់

លោក រៀម រុំ មេឃុំព្រែកខ្សាច់បានចូលរួមបើកអង្គរប្រជុំស្ដីអំពី
ការរកប្រភពថវិកាតាមរយ:សប្បុរសជន និង មាតាបិតាសិស្ស ដើម្បីរកថវិកាសាងសង់ក្លោងទ្វារថ្មីសង់អំពីថ្មនៅសាលាបឋមសិក្សាយាយសែន ស្ថិតនៅភូមិយាយសែន ដែលមានការចូលរួមពីមាតាបិតាសិស្ស លោកនាយក និងលោកគ្រូអ្នកគ្រូ សរុបចំនួន ២១នាក់ ស្រី៥ នាក់
ក្នុងនោះផងដែរលោកមេឃុំបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០០ ដុល្លារសម្រាប់ចូលរួមក្នុងការសាងសង់ក្លោងទ្វារសាលារៀន។
……………………………………………….
ថ្ងៃសៅរ៍ ៩កើត ខែ ស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង