រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចលោក សាយ ហេង មេឃុំកោះស្ដេច ចុះសួរសុខទុក្ខ លោកយាយចាន់ សុផាន អាយុ ៦៨ ឆ្នាំដែលមានជំងឺ កើតពិសភ្លើង នៅចុងជើងទាំងសងខាង

រដ្ឋបាលឃុំកោះស្ដេច លោក សាយ ហេង មេឃុំកោះស្ដេច និងលោក ឈីន វណ្ណា មេភូមិព្រែកស្មាច់ បានចុះសួរសុខទុក្ខ លោកយាយចាន់ សុផាន អាយុ ៦៨ ឆ្នាំ រស់នៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានជំងឺ កើតពិសភ្លើង នៅចុងជើងទាំងសងខាង ជាមួយគ្នានោះផងដែរលោកមេឃុំបាននាំយកនូវអង្ករ២០គ.ក គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់លោកយាយ ។ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព-ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង