រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាវេលា ម៉ោង ០៩:០០ នាទីព្រឹក លោកស្រី ឈឹម គឹមអែម ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ព្រមទាំងអាជ្ញាធរភូមិចម្លងគោ បានចុះផ្សព្វផ្សាយ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងស្រង់ទិន្នន័យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានភូមិចម្លងគោ

វេលាវេលា ម៉ោង ០៩:០០ នាទីព្រឹក លោកស្រី ឈឹម គឹមអែម ក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ ព្រមទាំងអាជ្ញាធរភូមិចម្លងគោ បានចុះផ្សព្វផ្សាយ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងស្រង់ទិន្នន័យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានភូមិចម្លងគោចំពោះក្រុមគ្រួសារប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ ចំនួន ៥៦ គ្រួសារ ។

         បន្ទាប់ពីស្រង់ទិន្នន័យរួច លោកស្រី ឈឹម គឹមអែម បានឆ្លៀតពេលចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគព្រមទាំងថវិកា មួយចំនួន ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ០២គ្រួសារ ទី១-ឈ្មោះ ហេង នួន អាយុ ៨០ឆ្នាំ ជរា

និងទី២-ឈ្មោះ ហេង ឪ អាយុ៩១ឆ្នាំ ជរា។

ប្រភព÷ រដ្ឋបាលឃុំថ្មស

==================

ថ្ងៃសៅរ៍ ៩កើត ខែ ស្រាពណ៍

ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦

ថ្មស,ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង