រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសាលាសង្កាត់ដងទង់ បានរៀបចំ កិច្ចប្រជុំស្តីពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងកូវីដ១៩

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នៅវេលាម៉ោង០៨:០០នាទីព្រឹក រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំ កិច្ចប្រជុំស្តីពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងកូវីដ១៩ ក្រោមការដឹកនាំរបស់ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងលោក សយ សឿន ចៅសង្កាត់ស្តីទី ដែលមានអ្នកចូលរួម សរុប១៤នាក់ ស្រី០២នាក់ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង