រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កំណត់អត្តសញ្ញាណជនមានពិការភាព និងប្រមូលទិន្ន័យការចាក់វ៉ាក់សាំងកូវីដ-១៩

ថ្ងៃចន្ទ ១១កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២:៣០រសៀល នៅរដ្ឋបាលសង្កាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កំណត់អត្តសញ្ញាណជនមានពិការភាព និងប្រមូលទិន្ន័យការចាក់វ៉ាក់សាំងកូវីដ-១៩ ដឹកនាំដោយលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត និងលោក កាយ ក្រុង ចៅសង្កាត់។

សមាសភាព:
-អ្នកទទួលបន្ទុកកម្មវិធី
-ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា
-មេភូមិទាំងពីរ
-ភ្នាក់ងារវីង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

 

អត្ថបទទាក់ទង