រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទី នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទចូលរួមអមដំណើរ ឯកឧត្តម ដុំ យុហៀន សមាជិករដ្ឋសភា និងជាអ្នកដំណាងរាស្រ្តមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ចំការលើស្ថិតនៅភូមិចំការលើ

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទី នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទចូលរួមអមដំណើរ ឯកឧត្តមដុំ យុហៀន សមាជិករដ្ឋសភា និងជាអ្នកដំណាងរាស្រ្តមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ចំការលើស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមបានពាំនាំនៅសម្ភារសិក្សាមួយចំនួនមានដូចជា៖

១:សៀវភៅរឿងព្រេងចំនួន០១កេសស្មើ៩០ក្បាលសម្រាប់ប័ណ្ណាល័យ

២:សៀវភៅសរសេរ១៦០ទំព័រចំនួន៤០០ក្បាល

៣:ប៊ិចសរសេរចំនួន២០០ដើម

៤:ខ្មៅដៃចំនួន២០០ដើម

៥:ថវិកាសម្រាប់សិស្ស១៩០នាក់ក្នុង១នាក់ទទួលបាន៥.០០០រៀល ដោយឡែកសិស្សថ្នាក់ទី១២ចំនួន៧នាក់ក្នុង១នាក់ទទួលបានថវិកា២០.០០០រៀល

សម្រាប់លោកគ្រូឣ្នកគ្រូចំនួន៧នាក់ក្នុង១នាក់ទទួលបានថវិកា៥០.០០០រៀល និងប៊ិចចុចម្នាក់១ដើមនិងក្រម៉ាម្នាក់មួយ។ចំពោះសាលារៀនឯកឧត្ដមបានប្រគល់ថវិកាចំនួន៥០០.០០០រៀលផងដែរ សម្រាប់ប្រើប្រាស់តាមតម្រូវការសាលា។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២

ខែសីហា 8, 2022

អត្ថបទទាក់ទង