រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយ ទីចាត់ការ និងផែនការវិនិយោគ ខេត្តកោះកុង  បានរៀបចំកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំអណ្តូងទឹក ឆ្នាំ២០២២ ដែលមាន២គម្រោងគឺ៖

១.គម្រោងផ្លូវបេតុងអាមេ០២ខ្សែ នៅភូមិជីមាល តំលៃប៉ាន់ស្មាន ១០៧.៤៦០.៣៩៧៛

២.គម្រោងផ្លូវក្រាលគ្រួសធម្មជាតិ នៅភូមិជីមាល តំលៃប៉ាន់ស្មាន ៣៦.៨៧០.៣៧៦៛

ហើយក្រុមហ៊ុនដែលដេញថ្លៃបានគឺ

-ផ្លូវបេតុង២ខ្សែ(ក្រុមហ៊ុន លឹម ពិសិដ្ឋ)

-ផ្លូវលំក្រាលគ្រួសធម្មជាតិ (ក្រុមហ៊ុន លឹម ពិសិដ្ឋ) ស្ថិតក្រោមអធិបតីភាព លោក ឃៀង យិង មេឃុំអណ្តូងទឹក ។

ក្នុងនោះដែរក៏មានវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រី ក្រុមការងារទីចាត់ការ និងផែនការវិនិយោគខេត្ត ប្រធានការិ.ផែនការគាំទ្រឃុំ/សង្កាត់ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងក្រុមហ៊ុនដេញថ្លៃ នៅសាលប្រជុំសាលាឃុំអណ្តូងទឹក។

ប្រភពៈរដ្ឋបាលឃុំអណ្ដីងទឹក

———————————

ថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២

August 8, 2022

បញ្ចេញមតិ

Your email address will not be published. Required fields are marked *