រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តី​ជួរមុខ និងជួរក្រោយនៃ​ការិយាល័យ​ច្រកចេញចូលតែមួយ ស្រុកកោះកុង ចូលរួម​កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានអំពីបច្ចេកទេស នៃការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញ តាមការិយាល័យច្រកចេញចូលតែមួយ

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់​រដ្ឋបាលស្រុកកោះកុង​មន្រ្តី​ជួរមុខ និងជួរក្រោយនៃ​ការិយាល័យ​ច្រកចេញចូលតែមួយ ស្រុកកោះកុង ចូលរួម​កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានអំពីបច្ចេកទេស នៃការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញ តាមការិយាល័យច្រកចេញចូលតែមួយ នៅ​ខេត្តកំពត

សមាសភាពរួមមាន​លោកស្រីប្រធានការិយាល័យ​ច្រកចេញចូលតែមួយ ប្រធានការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គម និងលោក​ប្រធានការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​សហគមន៍

អត្ថបទទាក់ទង