រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យការស្នើសូមវិនិយោគគម្រោងវារីវប្បកម្មនៅឃុំជ្រោយប្រស់ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច នៅឃុំតាតៃក្រោម

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ចុះពិនិត្យការស្នើសូមវិនិយោគគម្រោងវារីវប្បកម្មនៅឃុំជ្រោយប្រស់ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច នៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

បណ្ឌិត អ៊ុក ភ័ក្ត្រា បានគាំទ្រគម្រោងទាំងពីរ នៅស្រុកកោះកុងនេះ និងបានស្នើសូមឲ្យម្ចាស់គម្រោងសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញ ក្នុងការសិក្សាប្លង់មេ ដើម្បីដឹងអំពីវិសាលភាព និងលទ្ធភាពនៃគម្រោងសក្តានុពលនីមួយៗ។ ក្រុមការងារសង្ឃឹមថាគម្រោងនឹងទទួលបានភាពជោគជ័យ ដោយលេចចេញជារូបរាងនៅលើទឹកដីនាស្រុកកោះកុង ខេត្តកោះកុង៕
ថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ August 9, 2022

អត្ថបទទាក់ទង