រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេទិកា ស្តីពីវិបុលភាព និងការចែករំលែកជាសកល នៃបេតិកភណ្ឌវប្បធម៌អរូបីយ៍អន្តរជាតិ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមជាវាគ្មិន ក្នុងវេទិកា ស្តីពី វិបុលភាព និងការចែករំលែកជាសកល នៃបេតិកភណ្ឌវប្បធម៌អរូបីយ៍អន្តរជាតិ រៀបចំដោយរដ្ឋបាល ក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ប្រព័ន្ធអនឡាញ(Zoom Meeting)។

ក្នុងវេទិកាអន្តរជាតិខាងលើ លោកជំទាវអភិបាលខេត្ត បានធ្វើបទបង្ហាញអំពីប្រធានបទសំខាន់ៗ ចំនួន ០៣ រួមមាន៖
១.ប្រពៃណី និងវប្បធម៌កម្ពុជា
២.សក្កានុពលធនធានទេសចរណ៍ធម្មជាតិខេត្ត
៣.ការជម្រុញការផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រង និងផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍។

ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានថ្លែងបន្ថែមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខេត្តទាំងពីរ ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត សានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវបានពង្រីក និងពង្រឹងបន្ថែមទៀត តាមរយៈវេទិកានេះ ដោយខេត្តនៃប្រទេសទាំងពីរ បានគាំទ្រឲ្យមានការផ្សព្វផ្សាយជាសាធារណៈ និងទូលំទូលាយ ស្តីពីវិស័យ ទេសចរណ៍ និងវប្បធម៌ រវាងគ្នានិងគ្នា៕

ថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ August 9, 2022

អត្ថបទទាក់ទង