រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធាន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំពិនិត្យវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធាន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំពិនិត្យវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ។

លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រៀងរាល់មានពិធីប្រពៃជាតិខ្មែរ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែងតែបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតណា ដែលបានខិតខំកសាងខ្លួន និងធ្វើការកែប្រែខ្លួនបានល្អប្រសើរ និងអនុវត្តតាមច្បាប់។ ជាមួយគ្នានេះផងដែរ ស្នើអង្គប្រជុំ និងក្រុមការងារពិនិត្យ សម្រេចពិនិត្យនូវសំណើសូមបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ឱ្យបានល្អិតល្អន់តាមនីតិវិធីច្បាប់ បានឯកភាពគ្នាជាឯកច្ឆ័ន្ទ តាមសំណើររបស់អង្គភាពពន្ធនាគារខេត្ត ក្នុងបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ចំនួន ២២នាក់ ស្រី ០១នាក់ កំឡុងពេលពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពិធីបុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ និងរៀបចំសំណុំបែបបទស្នើសូមតាមនីតិវិធី ជូនថ្នាក់ដឹកនាំសម្រេច៕
ថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ August 10, 2022

អត្ថបទទាក់ទង