រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យការស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ចុះពិនិត្យការស្នើសូមវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច នៅក្បែរស្ពានតាអុក ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

បណ្ឌិត អ៊ុក ភ័ក្ត្រា បានសម្តែងនូវការគាំទ្រគម្រោងដែលបានស្នើឡើងមកនេះ និងបានបង្ហាញការចាប់អារម្មណ៍ថា តំបន់ស្ពានព្រែកតាអុកនេះ សំបូរទៅដោយធនធានធម្មជាតិជីវចម្រុះ ជាពិសេស ដើមកោងកាងចំណាស់ៗ ដែលសមស្របសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ អមជាមួយនឹងការអភិរក្ស ដើម្បីឱ្យភ្ញៀវទេសចរណ៍បានមកកំសាន្ត និងសិក្សាស្វែងយល់អំពីសក្តានុពលធម្មជាតិរបស់យើង៕
ថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ August 10, 2022

អត្ថបទទាក់ទង