រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាល អបអរសាទរ និងសួរសុខទុក្ខ ដល់ក្រុមប្រឹក្សាឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាល អបអរសាទរ និងសួរសុខទុក្ខ ដល់ក្រុមប្រឹក្សាឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបបានជាប់ឆ្នោតជាថ្មី ដោយទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់ ក្នុងអាណត្តិទី៥ នេះ។ ក្នុងជំនួប ក៏មានវត្តមានលោកមេភូមិគ្រប់ភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងឃុំ បឹងព្រាវនេះផងដែរ។ ក្នុងឱកាសដែលសាលាឃុំ បាន និងកំពុងរៀបចំ ជួសជុល លាប និងកែលម្អសាលាឃុំឡើងវិញ ឯកឧត្តមបានចូលរួមឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារផងដែរ៕
ថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ August 10, 2022

អត្ថបទទាក់ទង