រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងបញ្ហាដីធ្លីចំនួនពីរករណី

លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងបញ្ហាដីធ្លីចំនួនពីរករណី៖
១.បាត់ទិន្ន័យក្បាលដីប្រជាពលរដ្ឋចំនួន ៤៨គ្រួសារ ដែលមានទំហំ ៣៤៨.៣៥ ហិកតា នៅភូមិសាស្ត្រឃុំត្រពាំងរូង ស្រុកកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានណែនាំឱ្យអាជ្ញាធរស្រុក និងមន្ទីរបរិស្ថាន ចុះទីតាំងជាក់ស្តែង និងចុះប្រមូលទិន្ន័យឱ្យបានច្បាស់លាស់រួចធ្វើរបាយការណ៍ ជូនទៅខេត្ត និងក្រសួងដើម្បីពិនិត្យឡើងវិញ។
២.ករណីចុះបញ្ជីដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២០១៨គ្រួសារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃុំឫស្សីជ្រុំ ឃុំជីផាត និងឃុំតាទៃលើ ស្រុកថ្មបាំង។ ករណីនេះ លោក សុខ សុទ្ធី បានរាយការណ៍ ជូនប្រធានអង្គប្រជុំជ្រាបថា ខេត្តបានចេញអនុវត្តការចុះបញ្ជីដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតាមនីតិវិធីរួចហើយ ព្រមទាំងបានចែកជូនប្រជាពលរដ្ឋអស់ហើយ៕
ថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ August 10, 2022

អត្ថបទទាក់ទង