រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីនៃទីចាត់ការផែនការនិងវិនិយោគ និងទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់វគ្គតម្រង់ទិសសម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ

មន្រ្តីនៃទីចាត់ការផែនការនិងវិនិយោគ និងទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់វគ្គតម្រង់ទិសសម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកណ្តាល។

វគ្គបណ្តុះបណ្តាលនេះមានរយ:ពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១០​ ដល់ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២២​ ដោយមានការអញ្ជើញចូលពី លោក លោកស្រី គ្រូបង្គោលថ្នាក់ជាតិ និងគ្រូបង្គោលថ្នាក់រាជធានី ខេត្ត សរុបប្រមាណ ៩៤​ រូប ស្ត្រី​ ១៧​ រូប។ វគ្គបណ្ដុះបណ្ដាលនេះ គ្របដណ្ដប់លើប្រធានបទចំនួន០៩ រួមមាន:
១. ទិដ្ឋភាពទូទៅនៃការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
២. រចនាសម្ព័ន្ធ​ និងតួនាទី​ ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ​ សង្កាត់
៣.​ ការងារត្រូវធ្វេីក្រោយប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ​ សង្កាត់
៤.​ កិច្ចប្រជុំក្រុមប្រឹក្សាឃុំ​ សង្កាត់
៥.​ ការរៀបចំផែនការអភិវឌ្ឍន៍​ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ​ សង្កាត់
៦.​ ការផ្តល់សេវាសាធារណៈនៅរដ្ឋបាលឃុំ​ សង្កាត់
៧.​ កិច្ចការរដ្ឋបាលនៅថ្នាក់ឃុំ​ សង្កាត់
៨.​ ការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលឃុំ​ សង្កាត់
៩.​ ការគ្រប់គ្រងហិរញ្ញវត្ថុ​ និងលទ្ធកម្មនៅរដ្ឋបាលឃុំ​ សង្កាត់៕

អត្ថបទទាក់ទង