រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្តប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២២ និងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្តប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២២ និងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។

លោកនាយករងរដ្ឋបាល សាលាខេត្ត សូមឱ្យប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ តាមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ សូមយកចិត្តទុកដាក់ពិនិត្យពិនិត្យលើរបាយការណ៍ ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្តប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២២ និងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ របស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ផងដែរថា លោក លោកស្រី ដែលបានតួនាទី ភារកិច្ច ក្នុងការរៀបចំរបាយការណ៍ត្រូវពិនិត្យ នៅលើផែនការដែលបានលើកឡើងក្នុងផែនការក្នុងឆមាសមុន និងខែមុន ដើម្បីមានមូលដ្ឋាន ក្នុងការវាស់វែងអំពីសមិទ្ធផល ដែលបានអនុវត្តបាន រឺមានការខ្វះខាត សម្រាប់អង្គភាពទាំងអស់។ មួយវិញទៀតអ្វីដែលបានលើកឡើង ក្នុងកិច្ចប្រជុំនេះ សូមលោក លោកស្រីទាំងអស់ធ្វើការរាយការណ៍ ជូនប្រធានអង្គភាព ក្នុងការកែសម្រួល នូវទិន្នន័យមួយចំនួន ដើម្បីមានការឯកភាពជាមុន ក្នុងន័យនេះ ជាការជម្រុញឱ្យរបាយការណ៍កាន់តែល្អប្រសើរ និងលទ្ធផលបន្ថែមទៀត៕
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ August 11, 2022

អត្ថបទទាក់ទង