រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ឆ្នាំទី៤ អាណត្តិទី៣ នៅក្នុងបរិវេណសាលាឃុំដងពែង

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ឆ្នាំទី៤ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សា លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំដងពែង ក្រុមប្រឹក្សាឃុំជីខលើ អង្គការ សមាគម សហគមន៍ មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ នៃឃុំដងពែង និងឃុំជីខលើ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
_
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង