រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យការស្នើសូមវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្រោម១០ហិកតា ០១គម្រោង នៅជាប់ស្ទឹងពង្រូល ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យការស្នើសូមវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្រោម១០ហិកតា ០១គម្រោង នៅជាប់ស្ទឹងពង្រូល ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

រដ្ឋបាលខេត្ត បានសម្តែងនូវការគាំទ្រគម្រោងដែលបានស្នើឡើងមកនេះ និងបានបង្ហាញការចាប់អារម្មណ៍ថា តំបន់នេះ សំបូរទៅដោយធនធានធម្មជាតិជីវចម្រុះ ជាពិសេស គឺនៅជាប់មាត់ស្ទឹងពង្រូល ដែលជាស្ទឹងធម្មជាតិដ៏ស្រស់ស្អាត និងសមស្របសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ អមជាមួយនឹងការអភិរក្ស ដើម្បីឱ្យភ្ញៀវទេសចរណ៍បានមកកំសាន្ត និងសិក្សាស្វែងយល់អំពីសក្តានុពលធម្មជាតិរបស់យើង។ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង