រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំអាជ្ញាធរភូមិ ឃុំ ចុះធ្វើការជួយជុលផ្លូវដែលរងការខូចខាតដោយភ្លៀងធ្លាក់ជាប់គ្នាៗក្នុងរដូវវស្សាដែលបណ្ដាលឱ្យរងការខូចខាតផ្លូវជាច្រើនកន្លែងនៅក្នុងស្រុក ដែលជាការស្នើសុំពីប្រជាពលនៅក្នុងអង្គវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ កាលពីថ្ងៃទី០៥ សីហា ឆ្នាំ២០២២កន្លងមក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំអាជ្ញាធរភូមិ ឃុំ ចុះធ្វើការជួយជុលផ្លូវដែលរងការខូចខាតដោយភ្លៀងធ្លាក់ជាប់គ្នាៗក្នុងរដូវវស្សាដែលបណ្ដាលឱ្យរងការខូចខាតផ្លូវជាច្រើនកន្លែងនៅក្នុងស្រុក ដែលជាការស្នើសុំពីប្រជាពលនៅក្នុងអង្គវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ កាលពីថ្ងៃទី០៥ សីហា ឆ្នាំ២០២២កន្លងមក។ រហូតមកពេលនេះអាជ្ញាធរ ស្រុក ភូមិ ឃុំ បានចុះទៅពិនិត្យ និងធ្វើការជួសជុលចាក់បំពេញបន្ថែមដោយគ្រួសថ្មក្លាវែត ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលនៅទីនោះ។ ដោយសារមានភ្លៀងធ្លាក់ជាច្រើនថ្ងៃមិនទាន់មានភាពធូស្រាលនៅឡើយ ចាប់ពីថ្ងៃប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរបានធ្វើការជួសជុលបានចំនួនពីរទីតាំងនៅក្នុងស្រុក៖

-ទីតាំងទី១៖នៅចំណុចភូមិចន្ទី ក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក

-ទីតាំងទី២៖នៅចំណុចភូមិច័ន្ទរៈ ក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក

ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃកោរ

ខែសីហា 11, 2022

អត្ថបទទាក់ទង