រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ជូនដំណឹងស្តីពី ឆៀកចល័តនឹងមកដល់ខេត្តកោះកុងនៅថ្ងៃទី១៥ ដល់ ១៩ ខែសីហា ឆ្នាំ២០២២ នាពេលខាងមុខនេះ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមជូនដំណឹងដល់សាធារណជនជ្រាបថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចល័តនឹងដំណើរការចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែសីហា ឆ្នាំ២០២២ នៅទីតាំងបរិវេណតារាងបាលទាត់ ទល់មុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។

::: ព័ត៌មានឆៀកនៅកោះកុង ៖ ០១៥ ៥៧៨ ៣៩៧ | ០១៦ ៦២៤ ៧៣៣
::: ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២
| ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
::: ប្រឹក្សាយោបល់៖ ១២៧៥
::: ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
::: ព័ត៌មានឆៀកប្រចាំឆ្នាំ ៖ https://www.facebook.com/mpwt.gov.kh/posts/1872539579597040

អត្ថបទទាក់ទង