រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ/ត្រី សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចុះផ្សព្វផ្សាយស្តីពីផលប៉ះពាល់នៃគ្រឿងញៀន ០១ លើក នៅចំនុច ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង។

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ កម្លាំងប៉ុស្តិ៍ដឹកនាំដោយលោក វ/ត្រី សេក ជន នាយប៉ុស្តិ៍ បានចុះផ្សព្វផ្សាយស្តីពី ផលប៉ះពាល់នៃគ្រឿងញៀន ០១ លើក នៅចំនុច ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលមានមនុស្សចូលរួមចំនួន ០៦នាក់ ស្រី ០២នាក់ និងបានដើរល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ០១លើក ០៨ខ្នងផ្ទះ មនុស្សរួម ១៤នាក់ ស្រី ១០នាក់ នៅចំនុច ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង